មេឆ្នោតវៀតណាមឈ្មោះ«ឡុង»នៅផ្សារទន្លេបិទ អួតប្រាប់គេឯងថា គ្មានសមត្ថកិច្ចណាបង្រ្កាបរូបគេទេព្រោះបានស្គាល់ចិត្តថ្លើមគ្នាហើយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ តាមប្រភពពត៍មានបានឲ្យដឹងថា សព្វថ្ងៃនេះមេឆ្នោតវៀតណាម (កន្ទុយលេខយួន)ឈ្មោះ ឡុង នៅផ្សារទន្លេបិទ កំពុងមានមោទនភាពនិងមុខរបរទុច្ចរិត ខុសច្បាប់នេះសម្បើមណាស់ ទាំងនេះត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថា ប្រហែលមកពីសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ អសម្មត្ថភាពមិនដល់ ឬក៏ប្រហែលសមត្ថ កិច្ចនគរបាលជំនាញមួយក្តាប់តូចជាប់ពាក់ពន្ធ័និងរឿងផលប្រយោជន៍ ជាមួយនិងមេកន្ទុយលេខខុសច្បាប់រូបនេះទើបមិនបង្រ្កាប ឃើញតែបង្រ្កាបចាប់ខ្លួនអ្នកកត់(កូនកញ្រ្ចែង)បានម្នាក់កន្លងទៅបញ្ជូនទៅដាក់គុក?

ប្រភពបានប្រាប់ថា មេកន្ទុយលេខវៀតណាមខុសច្បាប់ឈ្មោះ ឡុង កំពុងដើរអួតក្អេងក្អាងប្រាប់គេឯងថា គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបចាប់ខ្លួនរូបគេនោះទេ ពិសេសនគរបាល ពីព្រោះស្ស័យគេយល់ចិត្តថ្លើមគ្នាអស់ហើយ។ ប្រភពក៏បានបន្តថា តាំងតែពីដើមមករហូតមកដល់បច្ចុប្បន្ន ក្រុមគ្រួសារមេកន្ទុយលេខវៀតណាម ឈ្មោះ ឡុង នេះមិនចេះរក សុីឬប្រកបនូវមុខរបរត្រឹមត្រូវនៅក្នុងសង្គមនោះទេ គេឃើញតែរូបគេប្រកបតែមុខរបរ ទុច្ចរិតខុសច្បាប់ បំផ្លាញសង្គម គឺធ្វើមេកន្ទុយលេខនេះ ហើយកាក់កបមានបានដើរចង់ផ្អៀងផែនដីក៏ដោយសារ មុខរបរនេះដែរ។

ទាក់ទងនិងការលើកឡើងខាងលើ មេកន្ទុយលេខឈ្មោះ ឡុង ភ្ងាក់យើងមិនអាចសុំការបកស្រាយបានទេព្រោះពុំមានលេខទូរសព្ទ័ ។

ចំណែកលោកវរសេនីយឯក ប្រាក់ ប៊ុនណុន ស្នងការរង ទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំកន្លងមកបានឲ្យដឹងថា ករណីនេះលោកបានបញ្ជារទៅកម្លាំងជំនាញ ចាត់ការហើយ ហើយចំពោះមន្ត្រីណាដែលចុះទៅពាក់ពន្ធ័និងរឿងប្រយោជន៍ជាមួយមេឆ្នោតទាំងនោះលោកឲ្យទទួលខុសត្រូវខ្លួនឯង ព្រោះលោកមិនដឹងទេ គឺលោកដឹង តែបង្រ្កាប។

ទាក់ទងនិងករណីនេះ មជ្ឈដ្ឋានទូទៅបានលើកឡើងថា ល្បែងសុីសងកន្ទុយលេខ ក៏ជាប្រភពដ៏ធំមួយនៃអំពើចោរកម្ម លួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋានផងដែរ ហើយបានធើ្វឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណភ័យខ្លាច និងអំពើអសន្តិ សុខនេះ។ ហេតុនេះហើយ ពួកគាត់បានសំណូមពរយ៉ាងទទូចស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសសម្មត្ថកិច្ចជំនាញនគរបាលនិងកងរាជអវុធហត្ថខេត្តត្បូងឃ្មុំ សូមបង្រ្កាបលុបបំបាត់មេបនល្បែងស៊ីសង ឈ្មោះ ឡុង ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពផង ៕ អ្នកចំការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print