កំណត់អាណត្តិនាយករដ្ឋមន្ត្រី To Limit Mandate for Prime Minister

កំណត់អាណត្តិនាយករដ្ឋមន្ត្រី To Limit Mandate for Prime Minister

Started
August 22, 2014
Petition to
National Assembly of Cambodia
Petition Closed
This petition had 164 supporters

Why this petition matters

Started by Voter Cambodian

ញត្តិ​ទាម​ទារ​ការ​កំ​ណត់​អាណត្តិ​នា​យក​រដ្ឋ​មន្ត្រី

ប្រ​ជា​ពល​រដ្ឋ​យុវជន​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​អ្នក​ជំ​នាញ​ឯក​រាជ្យ​ឥស្សរៈ​ជន​និងអ្ន​ក​ន​យោបាយ​សូមអំ​ពាវ​នាវ​ឲ្យ​រដ្ឋសភា និងគណៈបក្សន​យោបាយ​ដែល​កំ​ពុង​មាន​អាស​នៈនៅ​ក្នុង​រដ្ឋស​ភា​នី​តិ​កាល​ទី​៥ធ្វើ​ការ​កំ​ណត់​អាណត្តិ​នាយ​ក​រដ្ឋមន្ត្រី​ចំ​នួនពីរ (០២) អាណត្តិ ឬ​រយៈពេល​ដប់ (១០) ឆ្នាំ។

ប្រ​ជាពល​រដ្ឋ យុវ​ជន​ក្រុម​អង្គការ​សង្គម​ស៊ី​វិល អ្នក​ជំ​នាញ​ឯក​រាជ្យ​ឥស្សរៈ​ជន និង​អ្នក​ន​យោបាយ ពិ​សេស​អ​តី​ត​នាយ​ក​រដ្ឋមន្ត្រី​នៅ​កម្ពុជា​គាំ​ទ្រ​ទាំង​ស្រុង​ចំ​ពោះ​ការ​កំ​ណត់​អាណត្តិនាយ​ក​រដ្ឋមន្ត្រី។ វា​មាន​សារៈ​សំ​ខាន់​ណាស់​ដើម្បីធា​នា​ដល់​ការ​ផ្លាស់​ប្តូរ​អំ​ណាច​ដោយ​សន្តិវិធី និង​មាន​ផែន​ការ​ច្បាស់​លាស់។ ការ​កំ​ណត់​អាណត្តិ​នេះ ពង្រឹង​ប្រសិទ្ធិភាព និង​សមត្ថភាព​នៃ​ស្ថាប័ន​នី​តិ​ប្រតិបត្តិ ព្រម​ទាំង​ផ្តល់​ឱ​កាស​ដល់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​បុរស ឬស្ត្រី​ដែល​មាន​សមត្ថភាព គំ​និត​ផ្តួច​ផ្តើម​ថ្មី និង​លក្ខណៈ​សម្បត្តិគ្រប់​គ្រាន់ ចូល​រួម​ក្នុង​ការ​ដឹក​នាំ​រាជ​រដ្ឋាភិបាល។ ការ​ដឹក​នាំរាជ​រដ្ឋាភិបាល​មាន​អាណត្តិច្បាស់​លាស់​នឹង​កាត់​បន្ថយ​ឱកាស និង​ហានិភ័យ​ក្នុង​ការរំលោភ​អំណាច និង​ការ​បង្កើត​បក្សពួក​និយម​ក្នុង​ការ​ដឹកនាំ។

ក្រុម​អង្គការ​សង្គម​ស៊ីវិលនៅ​កម្ពុជា និងអ្នក​ជំនាញ​ឯក​រាជ្យ ពិនិត្យ​ឃើញ​លទ្ធភាព​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ចែង​បន្ថែម​វាក្យ​ខ័ណ្ឌថ្មី​មួយ​លើ​មា​ត្រា១១៩ថ្មី « តាម​សេច​ក្តីស្នើពី​ប្រធាន ដោយ​មាន​មតិឯក​ភាព​ពី​អនុប្រធាន​ទាំង​ពីរ​នៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់​ចាត់​តាំង​វរជន​មួយ​រូប ក្នុងចំណោមតំណាង​រាស្រ្ត​នៃ​គណ​បក្ស​ដែល​ឈ្នះឆ្នោត​ឱ្យបង្កើត​រាជ​រដ្ឋាភិបាល។ វរជន​មួយ​រូប​នេះ មិន​ធ្លាប់​កាន់​តំណែង​ជា​នា​យក​រដ្ឋមន្ត្រីចំនួនពីរ​(០២)​អាណត្តិ ឬរយៈពេលដប់(១០)ឆ្នាំកន្លងមកហើយ។..........»

ប្រជាពល​រដ្ឋ យុវជន ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នក​ជំ​នាញ​ឯក​រាជ្យ ឥស្សរៈជន និង​អ្នក​ន​យោ​បាយ សង្ឃឹម​ថាឈរ​លើ​គោល​ជំ​ហរ​ផល​ប្រយោជន៍ ប្រជា​ជាតិ រដ្ឋ​ស​ភា​នី​តិ​កាល​ទី​៥ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​នយោ​បាយ​ទាំង​ពីរ និង​សម្តេច​នាយក​រដ្ឋមន្ត្រី នឹង​ទទួល​យក​ញត្តិ​ទៅ​ពិភាក្សា និង​ធ្វើ​វិសោ​ធន​កម្ម​មា​ត្រានៃ​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​កំ​ណត់​អាណត្តិនាយ​រដ្ឋមន្ត្រី ដើម្បី​បើក​ទំ​ព័រ​ប្រវត្តិសាស្ត្រ​ថ្មី និង​បង្កើត​គំ​រូដ​ល់​មនុស្ស​ជំ​នាន់​ក្រោយ​នៅ​កម្ពុជា។

========================================================

វីដេអូរបស់អង្គការសង្គមស៊ីវិល ពីកិច្ចពិភាក្សាតុមូលស្តីពី ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ដែលបានរៀបចំឡើងកាលទី​ថ្ងៃទី ១៩​ ខែសីហាឆ្នាំ ២០១៤

ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ភាគ-១

ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ភាគ-២

Petition Closed

This petition had 164 supporters

Share this petition

Share this petition in person or use the QR code for your own material.Download QR Code

Decision Makers

  • National Assembly of Cambodia