​សាពូន​ ​មីដាដា ​វិល​​វិញ​ជា​ថ្មី​អម​នឹង​ចម្រៀង​មនោ​សញ្ចេតនា​ ៦ ​បទ​

  • 2015-05-23 18:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​កាល​ធំ​ដែល​លោក​សាពូន​ មីដាដា បាន​ផ្អាក​ពី​វិស័យ​សិល្បៈ។​​​ឥឡូវ​នេះ​ម្ចាស់​បទ "ជាប់​បាក់​ឌុប​ចប់​ស្នេហ៍​បាន​ប្រាប់​ Sabay​ នឹង​វិល​ចូល​មក​សិល្បៈ​វិញ​ជាមួយ​នឹង​បទ​ចម្រៀង​៦បទ​នៅ​ក្នុង​ផលិត​កម្ម​ហង្សមាស។

ក្នុង​ការ​ចូល​មក​វិញ​ពេល​នេះ​ម្ចាស់​បទ"​គ្រប់​យ៉ាង​ដើម្បី​អូន​"ក៏​បាន​ពាំ​នាំ​មក​នូវ​បទ​ចម្រៀង​៦​បទ​ដែល​ជា​ការ​និពន្ធ​ដោយ​ខ្លួន​ឯង​មក​បម្រើ​អារម្មណ៍​ដល់​បង​ប្អូន​ទស្សនិកជន​ដែល​ធ្លាប់​តែ​និយម​គាំទ្រ​រូប​គាត់​​។

 

 

"​អឺ​..​.រូប​ខ្ញុំ​បាទ​មាន​ដូចជា​៦​បទ​ដែរ​ហើយ​ជា​ប្រភេទ​Mini ​Album​ក្នុង​នោះ​គឺ​ជា​បទ​បែប​មនោសញ្ចេតនា​ផង​ដែរ​"។ សាពូន​ មីដាដា​ ថ្លែង​។

 

ឆ្លើយតប​ទៅ​នឹង​ការ​បាត់​មុខ​នេះ​ក៏ដោយ​សារ​ចប់​កិច្ច​សន្យា​ជាមួយ​នឹង​ក្រុមហ៊ុន​ហង្សមាស​ម្យ៉ាង​ទៀត​រូប​គាត់​ក៏​មាន​ការ​រវល់​ជាមួយ​នឹង​ក្រុម​គ្រួសារ​​៖​“ដោយ​សារ​ខ្ញុំ​ចប់​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ហង្សមាស​ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​ចង់​សម្រាក​មើល​គ្រួសារ​ កូន​នៅ​តូច​ខ្ញុំ​ក៏​ធាត់​ហើយ​រាង​ចាស់​បន្តិច​ដែរ​​(សើច)​"

 

លោក ​សាពូន មីដាដាបាន​បញ្ជាក់​ទៀត​ថា​​ការ​ងារ​សិល្បៈ​គឺ​ជា​អ្វី​ដែល​រូប​គាត់​ស្រលាញ់​ហើយ​​មិន​មាន​បំណង​ថា​ឈប់​ទេ​ប៉ុន្តែ​គ្រាន់​តែ​ចង់​ផ្អាក​មួយ​រយៈ​ហើយ​ពេលវេលា​ណា​សមរម្យ​រូប​គាត់​ចូល​ច្រៀង​វិញ​​ពោល​រូប​គាត់​បាន​ប្រាប់​ថា​ឥឡូវ​ដល់​ពេល​ហើយ​។​

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ លោក​ សាពូន ​មីដាដា ​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ​ប៉ុន្តែ​កាល​នោះ​លោក​គ្រាន់​តែ​ជា​អ្នក​លេង​ហ្គីតា​នៅ​តាម​ហាង​តែប៉ុណ្ណោះ​រហូត​ដល់​ឆ្នាំ​២០០៤​ទើប​បាន​ចូល​ច្រៀង​នៅ​ផលិត​កម្ម​ហង្សមាស​ក្នុង​នោះ​បទ​ដែល​បង​ប្អូន​ទស្សនិកជន​​មាន​ការ​ទទួល​ស្គាល់​រូប​គាត់​គឺ​បទ​ដំបូង​ដែល​គាត់​និពន្ធ​ដោយ​ខ្លួន​ឯង​តែ​ម្ដង​គឺ​បទ​"ដើម្បី​អ្វី​ទៅ​អូន​ និង ​បទ​គ្រប់​យ៉ាង​ដើម្បី​អូន"

 

 

 

អត្ថបទ៖ ថា ម៉ាលីដា