មន្ទីរ​ធនធាន​ទឹក​ប្រកាស​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​tommy ​angkor​ ពីបទ​បរិហាកេរ្តិ៍​

25-05-2016 5:07 pm

គណនី Facebook Tommy Angkor II​ ដែលបានផ្សព្វផ្សាយថា អាងកំពីងពួយត្រូវបានរាជរដ្ឋាភិបាល កម្ពុជា លក់ឱ្យផ្នែកឯកជន ៩៩ឆ្នាំនោះ ត្រូវបានមន្ទីរធនធានទឹកខេត្តបាត់ដំបងប្រកាស ឲ្យសមត្ថកិច្ចស្វែ ងរកចាប់ខ្លួនមកផ្តន្ទាទោស ដោយចោទថា ជននេះបំភ្លៃការពិតបោកប្រាស់មតិសាធារណៈ។

 

មន្ទីរធនធានទឹកខេត្តបាត់ដំបង បានដាក់លិខិតជូនស្នងការនគបាលខេត្តស្នើសុំ ជួយស្វែងរកជន បរិ ហារកេរ្តិ៍រឿង​លក់អាងកំពីងពួយ៩៩ឆ្នាំ។បើតាមលិខិតដាក់ជូនស្នងការនគបាលខេត្ត ជនដែលគេចោទ ថាជាអ្នកបរិហាកេរ្តិ៍ មានឈ្មោះនៅក្នុងគណនី Facebook ថាTommy Angkor II បានផ្សព្វផ្សាយថា អា​ងកំពីងពួយត្រូវបានរាជ​រដ្ឋាភិបាលកម្ពុជា លក់ឱ្យផ្នែកឯកជន ៩៩ឆ្នាំ ក្នុងលេសសម្បទាន។

 

តាមលិខិតរបស់មន្ទីរធនធានទឹក លេខ១៣៤មចទឧ.បប ចុះថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៦ បាន ចាត់​ទុក​ការលើកឡើងនេះ គឺធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់រាជរដ្ឋា​ភិបាលកម្ពុជា​។​

 

ក្នុងលិខិតបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដែលជា​សេ​នាធិការ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្ត និងស្តារឡើងវិញ​នូវហេដ្ឋា​រចនា​ស​ម្ព័​ន្ធ ប្រព័ន្ធធារាសាស្រ្ត យ៉ាងច្រើនក្នុងខេត្ត និងទូទាំងប្រទេសក្នុងគោលបំណងដើម្បីលើកស្ទួយ  និង​កា​ត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ដោយឡែកអាងកំពីងពួយក្រោយពី ទទួលរងការខូចខាត​យ៉ា​ងដំណំដោយទឹកជំនន់ឆ្នាំ២០១៣ ក៏ត្រូវបានក្រសួង​ធនធានទឹក និងឧតុនិយម បានជួសជុល​ស្តារ​ឡើងវិញ ហើយបច្ចុប្បន្នអាងនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹកដល់ប្រជាពលរដ្ឋ។

 

មន្ទីរធនធានទឹកខេត្តបាត់ដំបងបានសម្តែងការសោកស្តាយចំពោះគណនី Facebook Tommy Angk​o​r​ II ដែលបានបំភ្លៃការពិត បោកប្រាស់មតិសាធារណៈ​យ៉ាងដូច្នេះ។ហើយសូម​ឲ្យស្នងការ​នគបាលខេត្ត​ចា​ត់វិធានការ ស្វែងរកជនខាងលើនេះមកផ្តន្ទាទោសច្បាប់។

 

យ៉ាងណារហូតមកដល់ថ្ងៃទី២៥ ឧសភានេះ នៅមិនទាន់មានតម្រុយពីសម្ថកិច្ចខេត្តបាត់ដំបង ពាក់ព័ន្ឋ​នឹ​ងម្ចាស់គណនី Tommy Angkor II នេះ នៅឡើយទេ៕ដោយ៖ខាត់ សុធី

 ពាក្យគន្លឹះ  មន្ទីរធនធានទឹក

ព័ត៌មានផ្សេងទៀត