ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំគណះ​បញ្ជាកា​រឯកភាព​ខេត្តទប់ស្កាត់​​បទល្មើស​​ព្រៃឈើ​​នៅក្នុង​​ទឹកដីខេត្ត​កំពង់​ធំ​នៅ​សាល​​ប្រជុំខេត្ត​ (អាគារ B) នៅ​ពីព្រឹក​ ថ្ងៃទី២៣​ខែ​មេសា​ឆ្នាំ២០១៤​

10 ឆ្នាំ មុន

ខេត្ត​​កំពង់​ធំ​ ៖ អ៊ុត​ សំអន​ ប្រធាន​គណះ​បញ្ជាការ​​ឯកភាព​ខេត្ត​ និង​ជាអភិបាល​​នៃគណះ​​​អភិបាល​ខេត្តកំពង់​ធំ មាន​ប្រសា​សន៏​​ថា​នៅក្នុង​ទឹកដី​ខេត្ត​កំពង់​ធំរបស់​យើង​បច្ចុប្បន្ន​នេះគឺ​នៅតែ​មានការ​លប​លួច​ចូល​ទៅ​កា.ប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​ ពីប្រ​ជាពល​រដ្ឋ​ ដែល​មានឈ្មួញ​និងអ្នក​មាន​អំណាច​មួយ​ចំនួន​នៅ​រងចាំ​ទិញពី​ក្រោយ ​ រួមទាំង​សមត្ថកិច្ច​ខ្លះផង​ដែរ​​ដែល​ចូល​

 ខេត្ត​​កំពង់​ធំ​ ៖ អ៊ុត​ សំអន​ ប្រធាន​គណះ​បញ្ជាការ​​ឯកភាព​ខេត្ត​ និង​ជាអភិបាល​​នៃគណះ​​​អភិបាល​ខេត្តកំពង់​ធំ មាន​ប្រសា​សន៏​​ថា​នៅក្នុង​ទឹកដី​ខេត្ត​កំពង់​ធំរបស់​យើង​បច្ចុប្បន្ន​នេះគឺ​នៅតែ​មានការ​លប​លួច​ចូល​ទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​ ពីប្រ​ជាពល​រដ្ឋ​ ដែល​មានឈ្មួញ​និងអ្នក​មាន​អំណាច​មួយ​ចំនួន​នៅ​រងចាំ​ទិញពី​ក្រោយ ​ រួមទាំង​សមត្ថកិច្ច​ខ្លះផង​ដែរ​​ដែល​ចូល​រួម​ប្រ​ព្រឹត្តិប​ទល្មើស​កាប់ព្រៃ​ខុសច្បាប់​នេះ ​ហេតុដូច្នេះ​ហើយ​ក្នុងនាម​គណះ​បញ្ជាការ​ឯកភាព​ខេត្ត ​ សូម​ឲ្យកម្លាំង​ជំនា​ញ​រដ្ឋ​បាល​​ព្រៃ​​ឈើ​សហ​ការគ្នា​ជាមួយ​សមត្ថកិច្ច​ទាំង៣ ​បំផុស​ចលនា​ប្រជាពលរដ្ឋ​ឲ្យពួក​លោក​បានយល់​ច្បាស់អំពី​ទោស​កំហុស​​ដែល​​នាំគ្នាចូល​ទៅកាប់​ព្រៃហាម​ឃាត់​របស់រដ្ឋ​ដោយខុស​ច្បាប់និង​ត្រូវមាន​ទោសគឺ​ត្រូវចាត់​វិធានកា​រឲ្យខាន​តែបាន​លើ ​បញ្ហា​​ខាង​នេះ​​ត្រូវតាម​ដានស្រា​វជ្រាវរក​ឲ្យឃើញ​ថាតើ​សមត្ថកិច្ច​ជំនាញ​ ប៉ូលិ​ស ​ទាហ៊ាន ​កងរាជ​អាវុធហត្ថ ​អង្គការ​មួយណា ​ឬក៏​លោក​​​ធំមួយណា​ដែលនៅ​កាងពី​ក្រោយ​ខ្នងរឿង​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​នេះ​។​

លោក​ គឹម ​ចន្ថា ​នាយអធិកា​ររងរដ្ឋបា​លព្រៃឈើ​ខាងជើង​បឹងទន្លេសាប​បានធ្វើ​សេចក្តីរាយកា​រណ៏ថា​ រយៈពេល​កន្លង​មក​​សមត្ថ​កិ​ច្ចជំនាញ​ធ្លាប់បាន​សហការ​ជាមួយ​កម្លាំង​​ប្រដាប់អាវុធ​ទាំង៣ធ្វើ​ការ​បង្ក្រាប​បានជា​ច្រើន​ករណី​​មកហើយ​ៗក៏​នៅតែ​​មាន​វប្បធម៌​អន្តរាគម​ន៏មិនចេះ​ចប់ក្នុងរឿង​នេះ​សូម​សំនូមពរ​ដល់លោក​មេត្តាប្រធាន​ជួយ​មានវិធាន​ការទប់ស្កាត់​ផង​​ចំពោះ​​បញ្ហានេះ​ផង ដើម្បី​ឲ្យការបង្ក្រាប​មាន​ប្រសិទ្ធ​ភាព​។

លោក​ ​ឧត្តមសេនីយ៏​ត្រី ផាន់​ សុផេង ​ទីប្រឹក្សា ​ឯកឧត្តម​ ងួន ញ៉ិល​ និងស្នងការ​នគរបាលខេត្ត​កំពង់ធំ​មាន​ប្រសាសន៏​ថា​កម្លាំង​​នគរបាល​របស់លោក​រងចាំ​ជួយអន្តរាគមន៏​ក្នុងការទប់​ស្កាត់បល្មើស​ព្រៃឈើ​គ្រប់ពេល​វេលា​ ​នៅ​ពេល​ណា​ដែល​​ផ្នែក​ខាង​​ជំ​នា​​ញ​​​​​ត្រូវការ​​បន្ទាប់ពី​កិច្ចប្រ​ជុំពេញ​មួយ​ព្រឹក​មក​។

លោក​ អ៊ុត ​សំអន​មានប្រសាសន៏​ដោយសង្កត់​ធ្ងន់ថា​ចាប់​តាំងពីពេល​នេះត​ទៅគឺ​យើង​ត្រូវ​តែ​ចាត់វិធាន​ការឲ្យ​បានក្តៅ​​គគុក​ចំ​​ពោះបញ្ហា​ខាង​លើនេះ​ លោកសូម​សង្ឃឹម​យ៉ាងមុត​មាំថា​គណះ​បញ្ជាការ​ឯកភាព​ក្រុង​ ស្រុក​ ព្រម​ទាំង​កងកម្លាំង​​ប្រដាប់​អាវុធ​​ទាំង៣ ​សហកា​រជាមួយ​កម្លាំង​ជំនាញ​ និងអនុវត្ត​ចាត់ការ​ឲ្យបាន​បើ​សំអាង​តែខាង​កម្លាំង​ជំនាញ​​តែ១គឺ​ពុំអាច​ធ្វើការ​បង្ក្រាប​​បាន​សព្វគ្រប់​នោះទេ​ គឺត្រូវតែធ្វើ​ ហើយ​ធ្វើឲ្យបាន​ម៉ត់ចត់ ​កុំឲ្យដូច​ពាក្សថា​ ម៉ា​ម៉ាយ​កតែស៊ង​ តោកៗ​សឹកតែត្រ​ដោក ​ ឆ្អែត​​ឯពោះ​ក្របី​នោះ​។​