កិច្ច​ពិភាក្សា​តុ​មូល​អំពី​ ការ​​បោះឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ជា​មួយ​យុវជន​

2014-04-21 11:20:00 4775 Views

ការប្រជុំតុមូលជាមួយយុវជនគណបក្សនយោបាយ និស្សិត និងអង្គការដៃគូ ស្តីអំពីការកែទម្រង់ការបោះឆ្នោត ត្រូវបានរៀបចំឡើងដោយបណ្តាញខុមហ្វ្រែលនៅតាមបណ្តាខេត្តនានា។

គោលបំណង ដើម្បីប្រមូលមតិយោបល់ អនុសាសន៍ ស្តីពីកំណែទម្រង់ការបោះឆ្នោត នៅថ្នាក់មូលដ្ឋាន ជាពិសេសម្ចាស់ឆ្នោតជាយុវជន និងអ្វីដែលពួកគេចង់បាន ដើម្បីធ្វើឱ្យប្រសើរឡើង សំរាប់ការរៀបចំការបោះឆ្នោតអណត្តិក្រោយទៀត។

ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រុមការងារថ្នាក់ខេត្តខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់  ចំនួន៣តំបន់ និងកាលបរិច្ឆេទផ្សេងគ្នា គឺក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ក្រុងស្វាយជ្រុំ នៃខេត្តស្វាយរៀង និងក្រុងក្រចេះ នៃខេត្តក្រចេះ។ កិច្ចពិភាក្សានេះមានអ្នកចូលរួមសរុបប្រមាណ៥២ នាក់ (ស្រ្តី២៥នាក់) ដែលក្នុងនោះមានសមាសភាពពីអជ្ញាធរមូលដ្ឋាន យុវជន តំណាងគណបក្សនយោបាយ ប្រជាពលរដ្ឋ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។

ក្រោយការពិភាក្សា មានមតិយោបល់ និងអនុសាសន៍មួយចំនួនត្រូវបានលើកឡើង៖

ប្រព័ន្ធបោះឆ្នោត
o    សុំឲ្យមានការបោះឆ្នោតជាប្រព័ន្ធឯកត្តនាម និងសុំបញ្ចូលយុវជនឈរឈ្មោះជាបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំអោយបានច្រើន។
o    សុំឲ្យការបោះឆ្នោតជាឯក្តនាម ទៅបោះកន្លែងណាក៍បាន ពីព្រោះអីអ្នកខ្លះទៅធ្វើការ ឆ្ងាយ ដូចជាសម័យអ៊ុនតាក់ងាយស្រួលនិងបោះឆ្នោត នៅទីណាក៍បោះឆ្នោតបានដែរ
យុទ្ធនាការឃោសនាបោះឆ្នោត
o    ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋត្រូវមានភាពស្មើគ្នាមិនលំអៀងទៅគណបក្សណាមួយឡើយ និងប្រព័ន្ធផ្សព្វផ្សាយរបស់ឯកជនត្រូវអោយមានការផ្សព្វផ្សាយដូចគ្នា សុំកុំឲ្យមានការរើសអើង
o    មានកញ្ចប់ថវិការដ្ឋ ស្មើគ្នា
o    អាជ្ញាធរមូលដ្ឋានត្រូវតែអព្យាក្រិត្យ
o    លុបបំបាត់ការចែកអំណោយ  ។
ថ្ងៃបោះ និងរាប់
o    ការកំណត់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត សូមឲ្យមានការបោះឆ្នោត ធ្វើឡើងនៅរដូវប្រាំង ងាយស្រួលក្នុងការធ្វើដំណើរទៅបោះឆ្នោត ។
អនុសាសន៍៖
o    សុំអោយមានការចុះឈ្មោះបោះឆ្នោតសារជាថ្មី
o    សុំអោយមានការបញ្ចូលយុវជនទៅក្នុងសមាសភាពមន្រ្តីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់
o    សុំឲ្យមានឈ្មោះគ្រប់គណបក្សនយោបាយទាំងអស់ដែលបានឈរឈ្មោះបោះឆ្នោត នៅគ្រប់កន្លែង ដោយសារតែនៅពេលបោះឆ្នោតឃុំ-សង្កាត់ កន្លែងខ្លះមានឈ្មោះគណបក្សនយោបាយគ្រប់ កន្លែងខ្លះមិនមាន


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា