Wednesday, November 16, 2016

ប្រវត្តិភូមិដូនទាវ

កាលពីក្រោយឆ្នាំ១៧៩៥ គ្រួសារចៅហ៊ាបែន​​ មកពី​លង្វែក​​​ ដែលក្រោយមកគេហៅថា គ្រួសារអភ័វង្ស ដែលគ្រប់គ្រង់ខេត្តបាត់ដំបង​​ និង សៀមរាបទាំងមូល។ គាត់ជាមេត្រកូលអភ័យវង្ស​ ដែលតំណចុងក្រោយនៃគ្រួសារនេះគឺ លោកកថាថនឈុំ ដែលជាខ្សែរចុងក្រោយគេនៃ គ្រួសារត្រកូលអភ័យវង្ស នេះ។ ចៅហ្វ៊ាបែន មានប្រពន្ធមួយឈ្មោះ នាងទាវ ។ បើតាមឯកសារ ព្រះគ្រូសិរីសត្ថា កែវសាង បាននិយាយថា ថ្ងៃមួយ នាងទាវ ដែលជាប្រពន្ធ របស់ចៅហ្វ៊ាបែន មានការនឹករលឹកស្រុកកំណើតខ្លួនខ្លាំងពេក ក៏សុំលាចៅហ្វ៊ាបែន ត្រលប់ទៅស្រុកវិញ តែចៅហ្វ៊ាបែន មិនព្រមអនុញ្ញាតិអោយត្រលប់ទៅស្រុកវិញទាល់តែសោះ។



នាងទាវក៏លួចរត់តាមទូក តាមស្ទឹងសង្កែត្រលប់ទៅស្រុកវិញ។ សុំបញ្ជាក់ថា កាលសម័យនោះ ការធ្វើដំណើរទៅស្រុកខ្មែរ (ហៅថាស្រុកខ្មែរ ដោយសារពេលនោះបាត់ដំបង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម) ត្រូវធ្វើដំណើរពីកំពង់ផែនៅមុខ ព្រែកមហាទេព (សព្វថ្ងៃ មុខមន្ទីរពេទ្យបង្អែកខេត្ត) រួចឆ្ពោះទៅកំពង់ផែ ធំដែលប្រសព្វរវាងបាត់ដំបង និង ស្រុកខ្មែរ គឺនៅ បាក់ព្រា ដែលជាកំពង់ផែដ៏សំខាន់ របស់បាត់ដំបង។ នៅពេលនោះ ចៅហ្វ៊ាបែន ក៏ដឹងទាន់ ក៏ចាត់បាវបំរើរបស់ខ្លួន អោយតាមនាងទាវ ដោយបញ្ញាតិថា បើទាន់ត្រង់ណាអោយសំលាប់ចោលត្រង់នោះ ។ ពួកបាវបំរើ ក៏តាមទាន់នាងទាវ ហើយសំលាប់ក៏សំលាប់នាងទាវដោយកប់ត្រង់ ក្បាលជ្រោយដូនទាវ (សព្វថ្ងៃជ្រោយនោះជាផ្លូវកោងខ្លាំង ទីមួយ បើយើងជិះពីវត្តក្តុលទៅ ផ្សារដូនទាវ)។
ក្រោយមកខ្មោចនាងទាវក៏ខ្លាចជាបីសាច សំរាប់ទទួលក្រយាបូជាពីអ្នកដំណើរតាមស្ទឹងសង្កែទៅមក។ ហេតុនេះហើយទើប គេហៅម្តុំនោះថា ដូនទាវ រហូតដល់សព្វថ្ងៃ៕



No comments:

Post a Comment