ជាតិ
នយោបាយជាតិ
លោក ហ៊ុយ វណ្ណៈ ក្លាយជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហ៊ុយ វណ្ណៈ
× អគ្គនាយករងនៃទូរទស្សន៍ CNC ទទួលបន្ទុកគ្រប់គ្រងផ្នែកព័ត៌មាន លោក ហ៊ុយ វណ្ណៈ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១មេសា ដែលសារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបាននៅថ្ងៃនេះ។
លោក ហ៊ុយ វណ្ណៈ គឺជាអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី មុននឹងក្លាយជាអ្នកដឹកនាំផ្នែកព័ត៌មាននៅក្នុងទូរទស្សន៍ CTN។ ក្រោយមក លោក ហ៊ុយ វណ្ណៈ បានចូលបម្រើការងារនៅសាលាក្តីខ្មែរក្រហមផ្នែកកិច្ចការសាធារណៈ មុននឹងចូលមកដឹកនាំក្នុងផ្នែកព័ត៌មាននៅទូរទស្សន៍ CNC របស់លោកឧកញ៉ា គិត ម៉េង។ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ពេលខ្លះគេឃើញរូបថតលោក ហ៊ុយ វណ្ណៈ មានស្លៀកពាក់ឯកសណ្ឋាននៃក្រុមសហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានីដែរ។
លោក ហ៊ុយ វណ្ណៈ អត្ថាធិប្បាយយ៉ាងខ្លីប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«ខ្ញុំសប្បាយរីករាយ និងមានកិត្តិយសណាស់ដែលទទួលបានការជឿទុកចិត្ត និងត្រូវបានតែងតាំងឲ្យបម្រើរាជរដ្ឋាភិបាល ប្រទេសជាតិ និងប្រជាជន»។
លោក ហ៊ុយ វណ្ណៈ មិនទាន់អាចបញ្ជាក់ថា លោកនឹងទទួលបន្ទុកលើការងារអ្វីនៅក្រសួងមហាផ្ទៃនោះនៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com