ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ខ្មែរ​ម្នាក់​​ត្រូវ​ទាហាន​ថៃ​បា.ញ់​ស្លា.ប់ ខណៈ​ឆ្លង​ដែន​ចូល​ទៅ​នាំ​ម៉ូតូរថយន្តចូល​មក​លក់​នៅ​ស្រុក​ខ្មែរ ​​

8 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ សព​យោធា​ខ្មែរ​ម្នាក់​​ស្លា.ប់​យ៉ាង​​អាណោច​អា​ធ​ម ហើយ​ត្រូវ​គេ​ដឹក​តាមរថ​យន្ត​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ខេត្តប៉ៃលិន ៖ សព​យោធា​ខ្មែរ​ម្នាក់​​ស្លាប់​យ៉ាង​​អាណោច​អា​ធ​ម ហើយ​ត្រូវ​គេ​ដឹក​តាមរថ​យន្ត​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ប្រភពបានឱ្យ​ដឹងថា ជន​រង​គ្រោះ​បាន​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​នាំ​យក​ម៉ូតូ រថយន្ត និង​ឈើ​គ្រញូង​មក​លក់​នៅខេត្ត​ប៉ៃលិន លុះ​ពេល​ទាហាន​ឈុត​ប៉ា​រ៉ា​ប្រចាំការ​នៅ​ទីនោះ ​ឃើញក៏​ស្ទាក់​បាញ់​នឹង​កាំភ្លើងចំ​ក្បាល​១​គ្រាប់ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង​តែ​ម្តង ​កាលពី​វេលា​ព្រលប់​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៥ ​ស្ថិត​នៅ​ចំណុច​ប ង្គោ​ល​ឡាក់​លេខ​៦២ ចន្លោះ​បង្គោល​ឡាក់​លេខ​៦៤ ក្នុង​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ជាប់​ព្រំ ដែន​ខេត្ត​ប៉ៃលិន ។

លុះ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ​តុលា នេះ សាកសព​ជន​រង​គ្រោះ​ត្រូវ​ខាង​ទាហាន​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ចូល​ទៅ​ដឹក​បញ្ជូន​សព​តាមរ​ថយន្ត​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ​

ប្រភព​​បានឱ្យ​ដឹងទៀត​ថា ជន​រង​គ្រោះ​ឈ្មោះពេជ្រ ប៊ុ​ន​សេត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​ជា​យោធា​​កងពល​លេខ​៥២ នៅ​ខេត្ត បាត់​ដំបង មានស្រុក​កំណើត​រស់នៅ​ភូមិ​ទំនប់​ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព