ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធានាធិបតី​​ទុយ​នីសីុ​ប្រកាស​​​កាត់បន្ថយ​​ប្រាក់​បៀវត្សជិត​70%​ ដោយ​បញ្ជាក់​ថា​ មេ​ដឹកនាំនយោបាយ​មិន​គួរ​​​សោយ​សុខ​​លើ​គំនរ​ទុក្ខប្រជាជន​

9 ឆ្នាំ មុន

​​លោកប្រធានាធិបតី​​ម៉ុនសេហ្វ​ ម៉ាស៊ូគី ប្រទេស​ទុយ​នេសីុ​​បានប្រកាស​កាត់បន្ថយ​​ប្រាក់​បៀវត្ស​​​របស់​ខ្លួន​ដល់​​​​ទៅ​​២ភាគ​​៣​​ក្រោយ​ពី​ទុននីសីុ​​​​បានជួប​​វិបត្តិ​​ហិរញ្ញវត្ថុ​​ដ៏អាក្រក់​​នៅ​ក្នុង​អំឡុង​​ពេលជា​ច្រើន​ឆ្នាំ​​កន្លងមក ​​​ដោយ​​លោក​បានគូស​បញ្ជាក់​​ថា មេ​ដឹកនាំ​​​ផ្នែកនយោ​បាយ​​មិន​គួរ​សោយ​សុខ​​​និង​គិត​តែ​​ពីផល​ប្រយោជន៍​​​​ផ្ទាល់​ខ្លួន ខណៈ​ពេល​ប្រជា​ពលរដ្ឋ​​​នៅ​រង​ទុក្ខ​វេទ​នា​ ។

​​លោកប្រធានាធិបតី​​ម៉ុនសេហ្វ​ ម៉ាស៊ូគី ប្រទេស​ទុយ​នេសីុ​​បានប្រកាស​កាត់បន្ថយ​​ប្រាក់​បៀវត្ស​​​របស់​ខ្លួន​ដល់​​​​ទៅ​​២ភាគ​​៣​​ក្រោយ​ពី​ទុននីសីុ​​​​បានជួប​​វិបត្តិ​​ហិរញ្ញវត្ថុ​​ដ៏អាក្រក់​​នៅ​ក្នុង​អំឡុង​​ពេលជា​ច្រើន​ឆ្នាំ​​កន្លងមក ​​​ដោយ​​លោក​បានគូស​បញ្ជាក់​​ថា មេ​ដឹកនាំ​​​ផ្នែកនយោ​បាយ​​មិន​គួរ​សោយ​សុខ​​​និង​គិត​តែ​​ពីផល​ប្រយោជន៍​​​​ផ្ទាល់​ខ្លួន ខណៈ​ពេល​ប្រជា​ពលរដ្ឋ​​​នៅ​រង​ទុក្ខ​វេទ​នា​ ។

របាយការណ៍​ពីទីភ្នាក់​ងារ​ព័ត៌មាន​​បរទេស​​កាល​ពីថ្ងៃទី​​​១៩ មេសា បាន​ឱ្យ​ដឹង​ថា លោក ម៉ុនសេហ្វ ម៉ាស៊ូគី ​​អាយុ​​៦​៨ឆ្នាំ​​ ជាប្រធា​​នាធិបតី​​​ទុយនីសីុ​ ដែលឡើង​​កាន់​តំណែង​កាល​ពីខែ​ធ្នូ ឆ្នាំ​​​២០១១ ​បានប្រកាស​ក្នុងអំឡុង​ចូល​រួម​ប្រារព្ធ​​ពិធីគម្រប់​ខួប​​​៥៨​ឆ្នាំ នៃ​ការ​បង្កើត​កង​ការ​ពារ​សន្ដិ​សុខ​​ផ្ទៃក្នុង​របស់ទុយនីសីុ​​​ថា ខ្លួន​នឹង​កាត់​បន្ថយ​​​ប្រាក់​បៀវត្ស​ប្រហែល​​​២ភាគ​​៣​ឬជិត​​៦៧​%​​​ពីប្រាក់បៀវត្ស​​ធម្ម​តា​​ដើម្បីជួយ​ដោះ​ស្រាយ​​​​វិបត្តិ​​ថវិកា​ជាតិ  ។

លោក​ ម៉ាស៊ូគី បាន​គូស​បញ្ជាក់​​ដូច្នេះ​ថា​​«​ខ្ញុំ​មាន​​ជំនឿ​ថា​ ខ្លួន​មិន​គួរ​​ទទួលប្រាក់​បៀវត្ស​​គ្រប់​ចំនួន​ ដរាប​ណា​ប្រទេស​យើង​នៅមិន​ទាន់​​រួច​ផុត​ពី​វិបត្ត​ិ​ថវិកា​ជាតិ ។ ​ខ្ញុំ​​​​មិន​អាច​សោយ​សុខ​ និង​មិន​​គួរ​​ទទួល​ផល​ប្រយោជន៍​​ណាមួយ​ ដរាប​ណា​ប្រជាពលរដ្ឋ​​​នៅ​តែ​​រង​ទុក្ខ​វេទនា​​ ខ្ញុំ​សង្ឃឹម​​យ៉ាង​មុត​មាំ​ថា​​ ថ្នាក់​ដឹក​នាំ​​​នយោបាយ​​នៅទុនីសីុ​​នឹង​យល់​ព្រម​លះប​ង់​ការ​សោយ​សុខ​របស់​ពួកគេ​​ក្នុង​អំឡុ​ងពេល​​ដែល​ប្រទេសកំពុង​ជួប​នឹង​​ផល​វិបាក​​បែបនេះ​» ។

​តាម​​ទិន្ន​ន័យ​​របស់​រដ្ឋា​ភិបាល​ទុយនីសីុ​​បាន​បញ្ជាក់​​ថា ទុយនីសីុ​មានការ​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍​​អឺរ៉ុប​(EU)​​ខ្ពស់ប្រហែល​​៧៥%​​​​នៃ​បរិមាណការ​នាំចេញ​សរុប​​របស់​ប្រទេស​​និងបាន​នាំទំនិញ​ចូល​ពី​អឺរ៉ុប​ស្ថិត​ក្នុង​កម្រិត​​​​៧២,៥%​ ។ ក្រៅពី​ប្រាក់ចំណូល​​ពីការ​នាំចេញ​​ធ្លាក់​ចុះ​​​នោះ​វិបត្តិ​​ដ៏រាំុ​រ៉ៃផ្នែក​ថវិកា​​របស់​ទុយនីសីុ​ ​ក៏មាន​មូល​​ហេតុ​​បណ្ដាលមក​ពី​អំពើ​ទុច្ចរិត​​​របស់​​​អ្នក​នយោ​បាយ​​​និងមានបក្ខ​ពួក​​​​នៅ​ក្នុង​ប្រទេស​​ដោយ​បំលែង​​​​ថវិកា​ជាតិ​យកទៅប្រើប្រាស់​​​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាបន្តបន្ទាប់​ចាប់​តាំង​ពីដើម​​ទសវត្ស​​​១៩៩០ រួម​ទាំង​ការ​គ្មាន​ភាព​​​មិន​ប្រាកដ​​ប្រជា​ផ្នែកនយោបាយ​របស់​ទុយនីសីុ​​ក្រោយ​ពីប្រជាជន​បានរើ​​បម្រះ​​ផ្ដួល​អំណាច​របស់​អតី​ត​​​មេ​ដឹកនាំ​ផ្ដាច់ការ​របស់​​លោក​សីុនអេល​​អាប៊ីឌីន​បេន​អាលី កាល​ពីខែមករា ឆ្នាំ​​​២០១១៕