Connect with us

សន្តិសុខសង្គម

ផ្ទះ ៣ ខ្នង នៅផ្សារតូចក្រុងសិរីសោភ័ណ ត្រូវអគ្គិភ័យឆាបឆេះទាំងកណ្ដាលថ្ងៃត្រង់

បានផុស

នៅ

ផ្ទះ ៣ ខ្នង នៅផ្សារតូច ក្រុងសិរីសោភ័ណ ១ ខ្នង ឆេះទាំងស្រុង ២ ខ្នងទៀតឆេះអស់ ៥០% ករណីទុស្សេខ្សែភ្លើង កាលពីវេលាម៉ោង ១២ ថ្ងៃទី​ ២ ខែមីនា ឆ្នាំ​ ២០២២ ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​ បាន​ឲ្យ​ដឹងថា​ អគ្គិភ័យនេះ បណ្ដាលមកពីផ្ទះ​ឈ្មោះ ឌិ​ត​រ៉ា​ម៉ា ចា​ន្ត្រា ថ្ម​ក្រោមឈើ​លើ នៅ​ផ្សារ​តូច ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ករណីទុស្សេ​ខ្សែភ្លើង។

ក្រោយទទួលដំណឹង លោក ​ហ៊ឹល​ រ៉ា​យ៉ា គណៈបញ្ជាការ​ឯកភាព​ក្រុង​សេរី​សោភ័ណ បាន​ដឹកនាំ​កម្លាំង​អធិការ ក្រុង​ដឹកនាំ​ដោយ វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ លោក​យ៉ាន់​សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សេរី​សោភ័ណ កម្លាំង​ផ្នែក​សឹក​រង​ក្រុង​សិរីសោភ័ណ ក្នុងនោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង បាន​ពួតដៃគ្នា​បាញ់​ទឹក​យ៉ាង​សស្រាក់សស្រាំ​កន្លះ​ម៉ោង​ក្រោយមក ​ភ្លើង​ទើប​រលត់​ជា​ស្ថាពរ​ ក្នុងនោះ​ផ្ទះ​ ២​ ខ្នង​ទៀត​ ត្រូវ​ឆេះ​អស់​ពាក់កណ្តាល ១.មានឈ្មោះ ឌិ​ត​រ៉ា​ម៉ា ចាន្ត្រា ភេទ​ប្រុស ​អាយុ​ ៦៧ និង ប្រពន្ធ ឈ្មោះ គឹម ហឿ​ត ភេទស្រី អាយុ ៦៤ ​ឆ្នាំ​ បណ្ដាល​ខូចខាត ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​ ក្នុងនោះ​មាន កង់​១​គ្រឿង ទូ​រទឹក​កក​ ១​ គ្រឿង និងសម្ភារៈមួយចំនួនទៀត, ២. ផ្ទះ​ទំហំ ៥.៥​ ម៉ែត្រ ​x៧​ ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ អឿ​ម នាទ ភេទ​ស្រី អាយុ ៥៧ ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រហែល​ ៥០% ប្រាក់​ ១​ លាន និង​សម្ភា​រៈមួយចំនួន, ៣. ផ្ទះ​ទំហំ​ ៤ ​ម៉ែត្រ​ x៥ ​ម៉ែត្រ ម្ចាស់ផ្ទះ ឈ្មោះ ចេក ម៉ាច ភេទស្រី ៧៨ ឆ្នាំ​ ខូចខាត​ទ្រព្យសម្បត្តិ ផ្ទះមួយ​ចំហៀង​និង​សម្ភា​រៈ​មួយចំនួន។​ ក្នុងការ​ពន្លត់​នោះ​ចំណាយ រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​បាញ់​ពន្លត់ រយៈពេល​ជាង​កន្លះ​ម៉ោង​ទើប​ភ្លើងរ​លត់​អស់​ទាំងស្រុង​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម