ភាសា​ដាច់​សាច់​របស់​អ្នក​នយោបាយ​កំពុង​សាប​ព្រោះ​ទង្វើ​អសីលធម៌​ក្នុង​សង្គម​ខ្មែរ​

29-06-2016 4:20 pm

សុភាសិតខ្មែរ “សំដីសជាតិ មារយាទសពូជ” ក្នុងនោះការអប់រំសីលធម៌របស់ខ្មែរ​គឺបង្រៀនឲ្យ​កូនខ្មែរចៀសវាងសំដីអសុរោះ ជេរបញ្ជោរ ជាពិសេសប្រពន្ធ័ផ្សព្វផ្សាយ មិនត្រូវលើកតម្កើងពាក្យជេរ រឺផ្សាយ ដែលនាំឲ្យក្លាយជាវប្បធម៌នោះទេ។ យ៉ាងណាមិញ អ្នកផ្សាយព័ត៌មាន ពិធីករពិធីការិនី តារាចម្រៀង អ្នកសិល្បៈគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ប្រើប្រាស់ពាក្យអសុរោះទាំងនេះ មានតែអ្នក​នយោបាយ​តែប៉ុណ្ណោះ ដែលមិនត្រូវបានហាមឃាត់។ អ្នកនយោបាយខ្លះ បានប្រើពាក្យអសុរោះ​ជេរប្រមាថ ទៅលើ​អ្នកនយោបាយ ដែលជាគូប្រកួតប្រជែង។តើសំដីអសុរោះរបស់អ្នកនយោបាយ បង្ហាញពីចរិតអ្នក​នយោបាយដែលគ្មានសីលធម៌? តើសំដីអសុរោះនេះនឹងជះឥទ្ឋិពលអ្វីខ្លះដល់សីលធម៌ ក្នុង​សង្គមខ្មែរ?​

 

ការអប់រំផ្នែកសីលធម៌ បានចាត់ទុកការជេរប្រមាថ ការប្រើពាក្យអសុរោះ ទ្រគោះបោះបោក មាក់ងាយ ជាទង្វើអសីលធម៌។ពលរដ្ឋខ្មែរ បានហៅបុគ្គល ដែលប្រើប្រាស់ពាក្យទាំងនេះថា ខ្វះការយល់ដឹង ឬថា​មនុស្សគ្មានការអប់រំនៅក្នុងខ្លួន។

 

នៅក្នុងសង្គមគ្រួសារ ពាក្យអសុរោះ ទ្រគោះបោះបោក ជេរប្រមាថ បានជះឥទ្ឋិពលដល់កូនចៅ ក្នុងរង្វង់​គ្រួសារទាំងមូល។នៅពេលកូនចៅនៃគ្រួសារនោះ ចូលចំណោម ក្នុងសង្គម តែងផ្សាយពាក្យ​អស់ទាំង​នោះ​ ដែលទទួលបានពីគ្រួសារ ទៅដល់មនុស្សនៅមជ្ឈដ្ឋានខាងក្រៅ។គេចាត់ទុកគ្រួសារនោះថា គ្មាន​ការអប់រំ ឬការអប់រំទាប។

 

ចុះនៅក្នុងសង្គមទាំងមូលវិញ នៅពេលថ្នាក់ដឹកនាំនយោបាយ ដែលជាបុគ្គលមានឥទ្ឋិពល អាច​អូស​ទាញ​មនុស្ស​រាប់លាននាក់ ឲ្យគាំទ្រ និងដើរតាមមាគ៌ារបស់ខ្លួន​ឬក្រុមខ្លួន បែរជាប្រើ​ពាក្យអសុរោះ ទ្រគោះ​បោះ​បោក មាក់ងាយ ជេរប្រមាថ តើវាជះឥទ្ឋិពល អាក្រក់យ៉ាងណាដល់សីលធម៌ក្នុងសង្គម?

 

លោកកែម ឡី អ្នកតាមដានស្ថានការណ៍សង្គម មើលឃើញថា វប្បធម៌ជេរប្រមាថនេះ កើតមាន​តាំង​ពី​សម័យសង្គមរាស្ត្រនិយមមកម្លេះ។ លោកកែម ឡី ចាត់ទុកទីលាននយោបាយសព្វថ្ងៃ ប្រៀបបាន​នឹង ព្រៃ ដែល​សុទ្ធតែសត្វកាច សាហាវ យង់ឃ្នង ឯអ្នកដែលមាន​សីលធម៌ល្អ មិនហ៊ានចូលប្រឡូក​ក្នុង នយោបាយ​បែប​នេះទេ។ លោកកែម ឡីបញ្ជាក់ថា រូបភាពនេះ ពិតជាបានជះឥទ្ឋិពល​អាក្រក់​ដល់សង្គម គឺជាសង្គម​មួយដែលមានតែហិង្សា ហើយបើ​ចង់​កែ​មកវិញ ទាល់តែអ្នកដែលមាន​សីលធម៌​ល្អ ចូលរួមធ្វើ និងសាប​ព្រោះ​នូវអំពើល្អឡើងវិញ…… ……………

 

សំឡេងលោកកែម ឡី៖

 

ដោយឡែកសម្រាប់លោកចាន់ វិបុលអ្នកវិភាគ និងឃ្លាំមើលអភិបាលកិច្ចនៅកម្ពុជា បានមើលឃើញថា អ្នកដឹកនាំនយោបាយ ជំនាន់នេះ មានចំណេះជំនាញ ការយល់ដឹងពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស ប៉ុន្តែ​ភាពខ្វះការយល់ដឹងពីលទ្ធិពុទ្ធសាសនា របស់ពួកអ្នកនយោបាយ ជាដើមចមនៃការនាំ​ឲ្យមេដឹក​នាំ​បាត់ បង់សីលធម៌…………………………………………………

 

សំឡេងលោកចាន់ វិបុល៖

 

លោកចាន់ វិបុល លើកឡើងថា អតីតកាលនៃប្រវត្តិសាស្ត្របានបង្រៀនមនុស្ស ឲ្យគាំទ្រនូវហិង្សា។ លោកថា ផ្នត់គំនិតខ្មែរយល់ឲ្យតម្លៃលើអ្នកដឹកនាំដែលហ៊ានកំចាត់ ហ៊ានបំបាក់គូសត្រូវ ទើបសម ជា មេដឹកនាំ។សំណួរសួរថា តើមានវិធីណាបញ្ឈប់នូវវប្បធម៌ជេរប្រមាថបែបហិង្សានេះបាន លោកចាន់ វិបុលថាប្រជាពលរដ្ឋគួរងាកមក​ជ្រើសមេដឹកនាំ ដែលល្អ ដើម្បីផ្លាស់ប្តូវប្បធម៌នេះ………………………..

 

សំឡេងលោកចាន់ វិបុល៖

 

ជាការគួរឲ្យកត់សម្គាល់សារនយោបាយ របស់អ្នកនយោបាយបច្ចុប្បន្ន មានតែពាក្យគំរោះគំរើយ ទ្រ​គោះ​បោះបោក ជេរប្រមាថបែបហិង្សា ដែលពិបាកស្តាប់ និងស្ទើរតែមិនអាចទទួលយកបាន ក្នុង​នាម​ជាមេដឹកនាំនយោបាយ។ និន្នការនេះបានចូលជ្រាបដល់ អ្នកបេះដូងអ្នកគាំទ្រ​ដែលរិះគន់បន្ទរ​តាម មេដឹកនាំខ្លួន ដោយបន្តការរិះ​គន់បែប​ជេរ​ប្រមាថ បន្តុះបង្អាប់ ស្ទើរក្លាយជាទម្លាប់​ ៕

ដោយ៖ខាត់ សុធី

 

 

ព័ត៌មានផ្សេងទៀត