“​វាយ​​តំណាងរាស្ត្រ​​ជាប់គុក​​៤​ឆ្នាំ​​ព្យួរ​៣​ឆ្នាំ ​អ្នក​​កាន់​មេក្រូ​​និយាយ​​ជាប់គុក​​២០​ឆ្នាំ​​”​

30-05-2016 11:25 am

​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​មាន​ការបោះឆ្នោតដោយ​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា​។​ ក្នុងនោះ ដើម្បី​មាន​ការ​​​​​ផ្លាស់​​​​​​​ប្តូរ លុះត្រាតែ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។​

 

​ជាមួយគ្នានេះ​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ បាន​បន្ថែមថា ទាំង​ប្រជាពលរដ្ឋ និង​អ្នកតំណាងរាស្ត្រ​​​​​​ ចង់​ទទួលបានសិទ្ធិសេរីភាពពេញលេញ និងយុត្តិធម៌សង្គមពិតប្រាកដ មិនមែន​អ្នក​វាយ​តំណាងរាស្ត្រ​ជាប់គុក​៤​ឆ្នាំ ព្យួរ​​៣​ឆ្នាំ តែ​អ្នក​កាន់​មេក្រូ​និយាយ បែរជា​ជាប់គុក​២០​ឆ្នាំ​នោះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួលយក​ប្រពន្ធ័​យុត្តិធម៌​បែបនេះឡើយ​......

 

​សំឡេង​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ​៖

 

ការលើកឡើង​របស់​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ នេះ គឺ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់រយ​នាក់ នៅ​ព្រឹក​ថ្ងៃទី​៣០ ឧសភា​នេះ មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​សមាជិក​រដ្ឋ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦៨​រូប​បាន​បោះឆ្នោត សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ករណី​លោក​ កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​។ លោក​កឹម សុខា ត្រូវបាន​តុលាការ​ចោទ​ប្រកាន់ពីបទ​"​បដិសេធ ក្នុង​ការ​ចូល​ខ្លួន​" បន្ទាប់ពី​លោក​មិន​បាន​ចូល​បំភ្លឺ តាម​ដី​ការ​របស់​តុលាការ ក្នុង​សំណុំរឿង​សញ្ចារកម្ម ក្នុងនាម​សាក្សី ៕


ព័ត៌មានផ្សេងទៀត