លោក​កែម ឡី​​ ដាក់រហ័សនាមលោក​សម រង្ស៊ី​​ថា​​ជា​​អ្នក​ក្លាហាន​​ក្នុង​​ស្នូក​​​​

16-11-2015 5:58 pm

​បន្ទាប់ពី​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ពន្យា​ពេល​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នោះ ត្រូវបាន​លោក​កែម ឡី អ្នកតាមដាន​ស្ថាន​ការ​សង្គម ចាត់ទុក​លោក​សម រង្ស៊ី ថា​ជា​អ្នក​ក្លា​ហ៊ាន ក្នុង​ស្នូក ឬ​ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង មានន័យ​ថា ជា អ្នក នយោបាយ​គិត​១​ថ្ងៃ ធ្វើ​១​ថ្ងៃ​។ លោក​កែម ឡី បន្តថា ប្រសិនបើ​ប្រធាន​គណបក្សប្រឆាំង​រូបនេះ សម្រេច​វិលត្រឡប់​មក​កម្ពុជា ប្រាកដ​ណាស់​ថា ប្រជាប្រិយភាព​បក្ស​ប្រឆាំង​នឹង​កើនឡើង​។ ប៉ុន្តែ​ទង្វើ​លោក​សម រង្ស៊ី នៅពេលនេះ គឺ​បាន​ក្លាយទៅជា​វប្បធម៌​មួយ ដែល​មិន​មាន​ទំនួល​ខុស​ត្រូវ លើ​ទង្វើ​របស់​ខ្លួន​។ លោក​បន្ថែម​ទៀត​ថា បើ​លោក​សម រង្ស៊ី ធ្វើ​ទង្វើ​ស្អាតស្អំ ត្រូវតែ​ហ៊ាន​ប្រឈម និង​ជំនះ ទៅលើ​អ្វី​ដែល​ជា​ទង្វើ​មិន​ស្អាតស្អំ​។​

សំឡេង​លោក​កែម ឡី​

ព័ត៌មានផ្សេងទៀត