ជាតិ
អ្នកជំនិតច្រានចោលព័ត៌មានមរណភាពលោកតា វណ្ណ ម៉ូលីវណ្ណ 22, Aug 2017 , 9:45 am
× អ្នកជំនិតនឹងលោកតា វណ្ណ ម៉ូលីវណ្ណ បានបដិសេធព័ត៌មានដែលថា ស្ថាបត្យករវ័យ៩១ឆ្នាំរូបនេះ ទទួលមរណភាព។ ការបដិសេធនេះ គឺបន្ទាប់ពីមានព័ត៌មានផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកពីមរណភាពរបស់ស្ថាបត្យករល្បីល្បាញរបស់កម្ពុជាលោកតា វណ្ណ ម៉ូលីវណ្ណ។
អ្នកជំនិតដដែលបានប្រាប់សារព័ត៌មានថ្មីៗនៅមុននេះថា លោកតា ដែលមានជំងឺចាស់ជរាធម្មតា។ អ្នកជំនិតរូបនោះបញ្ជាក់ដូច្នេះ៖«លោកតានៅធម្មតា គាត់គ្រាន់តែមានជំងឺចាស់ជរា»។
លោកតាវណ្ណ ម៉ូលីវណ្ណ កំពុងរស់នៅគេហដ្ឋានរបស់លោក នៅក្នុងខេត្តសៀមរាប។
ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត ហើយនៅឆ្នាំ២០១៧នេះ លោកមានអាយុ៩១ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាសិស្សទី១ដែលបានប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិនៅឆ្នាំ១៩៤៤ ។ នៅឆ្នាំ១៩៤៧-១៩៥៦ លោកបានទៅសិក្សាផ្នែកស្ថាបត្យកម្មនៅទីក្រុងបារីស ប្រទេសបារាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com