ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
កម្ពុជាមានផ្កា អ័រគីដេ ជាង៥០០ប្រភេទ តែមិនទាន់អាចធ្វើអាជីវកម្មបាន
24, Jun 2017 ,
12:16 pm
រូបភាព
×
ដោយ:
លាង ដឺលុច (Leang Delux)
លោក សេឌ្រីក ហ្សង់ក្លូស (Cédric Jancloes) ដែលជាជនប៊ែកហ្ស៊ីក ហើយនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ បានចាប់ផ្តើមសិក្សាអំពីផ្កា អ័រគីដេ ខ្មែរតាំងពីឆ្នាំ២០០១។ បើតាមអ្នកជំនាញរូបនេះ អ័រគីដេ ដែលមានឈ្មោះខ្មែរហៅថា «កេសរកូល» នោះមានជាង៥០០ប្រភេទនៅក្នុងប្រទេសកម្ពុជា ហើយពូជខ្លះក៏ជាពូជកម្រទៀតផង។ ក្នុងនាមជាអ្នកជំនាញ លោក Cédric ក៏បារម្ភអំពីការបាត់បង់ពូជផ្កា កេសរកូល ដោយសារកាប់ព្រៃផងដែរ។ ប៉ុន្តែអ្វីដែលរឹតតែគួរឲ្យបារម្ភទៀតនោះ គឺការមិនអាចធ្វើអាជីវកម្មតាមលក្ខណវិទ្យាសាស្ត្រលើផ្កា អ័រគីដេ ឬកេសរកូលនេះបាន ហើយថាវាអាចបាត់បង់ទៅប្រទេសជិតខាងទៀតនោះ។
សូមលោកស្តាប់បទសម្ភាសរវាងលោក លាង ដឺលុច អគ្គនាយកសារព័ត៌មានថ្មីៗ និងលោក Cédric Jancloes ដូចតទៅ៖
ផ្កា កេសរកូល ឬ ផ្កាអ័រគីដេ (ភាសាបារាំង) មានសម្បូរនៅក្នុង៥តំបន់នៅក្នុងប្រទេសកម្ពុជា។ បើយោងតាមការបញ្ជាក់របស់លោក Cédric ផ្កាអ័រគីដេ ក៏អាចផលិតផលនៃការធ្វើអាជីវកម្មបង្កើតការងារដល់ពលរដ្ឋ ដល់អ្នកជំនាញ និងផ្តល់ចំណូលដល់រដ្ឋផងដែរ។ លោកបន្តថា នៅសហរដ្ឋអាមេរិកគ្រាន់តែផ្កាអ័រគីដេប្រភេទ វ៉ាន់នីឡា ដែលគេយកទៅផលិតធ្វើជាការ៉េម ក៏រកចំណូលឲ្យរដ្ឋាភិបាលអាមេរិកបាន១២០លានដុល្លារក្នុងមួយឆ្នាំដែរ។
នៅកម្ពុជាសព្វថ្ងៃ វិទ្យាស្ថានមួយត្រូវបានបង្កើតឡើងហើយដោយមានការគាំទ្រដោយក្រសួងកសិកម្មដើម្បីអភិរក្ស និងអភិវឌ្ឍពូជផ្កាអ័រគីដេខ្មែរ។ អ្នកជំនាញផ្កាអ័រគេដេ មិនចង់ឃើញពលរដ្ឋខ្មែរចូលព្រៃកាប់យកផ្កាអ័រគីដេ ពីក្នុងព្រៃនោះឡើយ។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
6 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
20 ម៉ោង
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
3 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម