ជាតិ
ប្រវត្តិវិទូ​អាមេរិក Michael Vickery ទទួលមរណភាព​នៅ​បាត់ដំបង​ក្នុង​អាយុ​៨៦​ឆ្នាំ​
30, Jun 2017 , 2:52 pm        
រូបភាព
ដោយ: រួបរួម
​ប្រវត្តិវិទូ​អាមេរិក បណ្ឌិត Michael Vickery បានទទួល​មរណភាព​ក្នុង​អាយុ​៨៦​ឆ្នាំ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ខេត្តបាត់ដំបង​។  លោក Vickery គឺជា​អ្នកស្រាវជ្រាវ និង​អ្នកនិពន្ធ​សៀវភៅ​ជាច្រើន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ប្រទេស​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​



​លោក Michael Vickery ទទួលបាន​សញ្ញាបត្រ​ប​ណ្ឌិ​ត​ផ្នែក​ប្រ​វ​តិ​សាស្ត្រ​ពី​សាកលវិទ្យាល័យ Yale កាលពី​ឆ្នាំ​១៩៧៧ ជាមួយនឹង​ស្នាដៃ​ស្រាវជ្រាវ​ស្តីពី​កម្ពុជា Cambodia after Angkor: the chronicular evidence for the fourteenth to sixteenth centuries ។​

​យោងតាម​ការផ្សាយ​រប​ស់​ព្រឹត្តិបត្រ Asian Studies កាលពី​ឆ្នាំ​២០១៥ លោក Vickery បាន​ក្លាយជា​គ្រូ​នៅតាម​បណ្តា​សាកលវិទ្យាល័យ​ជាច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ រួមមាន​កម្ពុជា ឡាវ ថៃ ម៉ាឡេស៊ី ក៏ដូចជា​អូស្ត្រាលី ចាប់តាំងពី​ឆ្នាំ​១៩៦០​មក​។​



​ស្នាដៃ​របស់លោក Vickery ដែល​ទាក់ទង​នឹង​កម្ពុជា​រួមមាន Cambodia 1975-1982, Kampuchea, Politics, Economics and Society, Society, Economics and Politics in Pre-Angkor Cambodia: The 7th-8th Centuries, Kampuchea (Marxist Regimes) និង Cambodia: A Political Survey ជាដើម​។​

​យោងតាម​គេហទំព័រ http://michaelvickery.org/ ពិធី​បុណ្យសព​លោក Vickery ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​៣ នៅ​សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​៕


Tag:
 ប្រវត្តិវិទូ​
  Michael Vickery
© រក្សាសិទ្ធិដោយ thmeythmey.com