ជាតិ
ប្រវត្តិវិទូអាមេរិក Michael Vickery ទទួលមរណភាពនៅបាត់ដំបងក្នុងអាយុ៨៦ឆ្នាំ
× ប្រវត្តិវិទូអាមេរិក បណ្ឌិត Michael Vickery បានទទួលមរណភាពក្នុងអាយុ៨៦ឆ្នាំ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅខេត្តបាត់ដំបង។ លោក Vickery គឺជាអ្នកស្រាវជ្រាវ និងអ្នកនិពន្ធសៀវភៅជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជា និងប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍។
លោក Michael Vickery ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកប្រវតិសាស្ត្រពីសាកលវិទ្យាល័យ Yale កាលពីឆ្នាំ១៩៧៧ ជាមួយនឹងស្នាដៃស្រាវជ្រាវស្តីពីកម្ពុជា Cambodia after Angkor: the chronicular evidence for the fourteenth to sixteenth centuries ។
យោងតាមការផ្សាយរបស់ព្រឹត្តិបត្រ Asian Studies កាលពីឆ្នាំ២០១៥ លោក Vickery បានក្លាយជាគ្រូនៅតាមបណ្តាសាកលវិទ្យាល័យជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ឡាវ ថៃ ម៉ាឡេស៊ី ក៏ដូចជាអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៦០មក។
ស្នាដៃរបស់លោក Vickery ដែលទាក់ទងនឹងកម្ពុជារួមមាន Cambodia 1975-1982, Kampuchea, Politics, Economics and Society, Society, Economics and Politics in Pre-Angkor Cambodia: The 7th-8th Centuries, Kampuchea (Marxist Regimes) និង Cambodia: A Political Survey ជាដើម។
យោងតាមគេហទំព័រ http://michaelvickery.org/ ពិធីបុណ្យសពលោក Vickery ប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
Tag:
ប្រវត្តិវិទូ
Michael Vickery
© រក្សាសិទ្ធិដោយ thmeythmey.com